• អន្តរជាតិ
អ្នកដំណើរពីរនាក់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនៅឥណ្ឌា មានវិជ្ជមាន...
អ៊ីរ៉ង់ និងរុស្ស៊ីបានបង្កើតមន្ទីរពេទ្យបណ្ដោះអាសន្ននៅទីក្រុងបេរូត ...
មន្ត្រីសន្តិសុខអាមេរិក៖ ចិន និងរុស្ស៊ីពិតជាចង់ឃើញលោក ដូណាល់ ត្រាំ...
5 ម៉ោងមុន
អន្តរជាតិ៖ មន្ត្រីជាន់ខ្ពស់នៃស្ថាប័នទប់ស្កាត់អំពើចារកម្ម នៃសហរដ្ឋអាមេរិក បានព្រមាននៅថ្ងៃសុក្រសប្តាហ៍នេះថា ប្រទេសរុស្ស៊ី ចិន និងអ៉ីរ៉ង់ ព្យាយាមលូកដៃចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក​នៅខែវិច្ឆិកា ឆ្នាំ២០២០ ខណៈរុស្ស៊ីកំពុងតែជួយជ្រោមជ្រែង ឱ្យបេក្ខភាពប្រធានាធិបតីតំណាងបក្សប្រជាធិបតេយ្យលោក ចូ បៃដិន ទទួលបានជ័យជម្នះ។
ខ្មាន់កាំភ្លើងមួយក្រុម បាញ់សម្លាប់មនុស្ស២១នាក់ នៅនីហ្សេរីយ៉ា
7 ម៉ោងមុន
អន្ដរជាតិ៖ ប៉ូលិសក្នុងតំបន់បានឲ្យដឹងថា មានមនុស្ស២១នាក់បានស្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀតបានរងរបួស ក្នុងការវាយប្រហារមួយដែលធ្វើឡើងដោយខ្មាន់កាំភ្លើងមួយក្រុម នៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា កាលពីចន្លោះយប់ថ្ងៃពុធនិងព្រឹកថ្ងៃព្រហស្បតិ៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ។
យន្តហោះធ្លាក់ផ្លូវពេលចុះចតនៅឥណ្ឌា មានស្លាប់កើនដល់ ១៧នាក់
8 ម៉ោងមុន
ញូដេលី៖ មនុស្សស្លាប់ដោយសារតែគ្រោះថ្នាក់ ពេលចុះយន្តហោះនៅរដ្ឋ Kerala ភាគខាងជើងប្រទេសឥណ្ឌា បានកើនឡើងដល់ ១៧នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅមុននេះបន្តិច។
ចិន ប្រកាសថា អ្នកឆ្លងជំងឺ COVID-19 ទាំងអស់ក្នុងផ្សារ Xinfadi នៅប៉...
23 ម៉ោងមុន
អន្តរជាតិ៖ គណៈកម្មការជាតិសុខាភិបាលចិន បានឲ្យដឹងនៅថ្ងៃសុក្រនេះថា អ្នកជំងឺ COVID-19 ចំនួន ៣៣៥នាក់ ដែលស្ថិតករណីឆ្លងជាចង្កោមនៅក្នុងផ្សារ ស៊ីនហ្វាទី (Xinfadi) នៃទីក្រុងប៉េកាំង បានជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យទាំងអស់។
ក្រុមមន្ត្រីលីបង់៖ ការផ្ទុះនៅក្នុងទីក្រុងបេរូតបានបណ្ដាលឲ្យខាតបង់គ...
23 ម៉ោងមុន
អន្តរជាតិ៖ ក្រុម​មន្ត្រី​លី​បង់ ​បាន​ប៉ាន់ប្រមាណ​ថា ការ​ផ្ទុះ​នៅក្នុងទីក្រុង​បេ​រូត ដែលរដ្ឋធានីរបស់លីបង់​បាន​បណ្ដាល​ឲ្យ​ខាតបង់ ​គិត​ជា​ទំហំ​ទឹកប្រាក់​ប្រមាណ​ចន្លោះ​ពី ​១០​ទៅ​ ១៥​ពាន់​លាន​ដុល្លារ​អាមេរិក​។
ជាប់គុក ២៦ឆ្នាំ ទាំងគ្មានកំហុស ទើបតុលាការចិន សម្រេចដោះលែង
1 ថ្ងៃមុន
ប៉េកាំង៖ បុរសជនជាតិចិនម្នាក់ដែលត្រូវបានផ្ដន្ទាទោស ពីបទសម្លាប់ក្មេងប្រុសពីរនាក់ និងបានជាប់ពន្ធនាគារអស់រយៈពេល ២៦ឆ្នាំមកនេះ ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ ក្រោយតុលាការរកឃើញថា រូបគេមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់។ នេះបើតាមការដកស្រង់ ចេញពីសារព័ត៌មាន Global Times នៅរសៀលថ្ងៃសុក្រនេះ។
ពហុ​កីឡដ្ឋាន​ក្រុង​ដា​ណា​ង​ ក្លាយជា​មន្ទីរពេទ្យ​ចល័ត ​ខណៈ​មានការ​...
1 ថ្ងៃមុន
វៀតណាម៖ កាលពីថ្ងៃទី០៦ ខែសីហា ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ​ប្រទេស​វៀតណាម​នឹង​យក​ពហុ​កីឡដ្ឋាន​មួយ​ធ្វើជា​មន្ទីរពេទ្យ​ចល័ត​ ដែល​មាន​គ្រែ​ចំនួន ១​ពាន់​គ្រែ​ក្នុង​ទីក្រុង​ដា​ណា​ង ដែល​ជា​ចំណុចកណ្ដាល​នៃ​ការ​ផ្ទុះ​វីរុស​កូ​រ៉ូ​ណា ខណៈ​ប្រទេស​នេះ​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរាតត្បាត​នៅតំបន់​ចំនួន​១១​។
លោក ដូណាល់ត្រាំ ហាម​ឃាត់ធ្វើ​ប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ TikTo...
1 ថ្ងៃមុន
អន្ដរជាតិ៖ លោកដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក នៅ​ថ្ងៃទី​៦ ខែសីហា បានចេញ​បញ្ជា​ហាមឃាត់​ទំនាក់ទំនង​ទាំងអស់​ជាមួយ​ក្រុមហ៊ុន ByteDance ដែលជា​ម្ចាស់​កម្មវិធី​វីដេអូ​កម្សាន្ត​ខ្លីៗ TikTok និង WeChat។ ការហាមឃាត់​នេះ នឹងមាន​ប្រសិទ្ធភាព​៤៥​ថ្ងៃក្រោយ​ការចុះហត្ថលេខា​ ខណៈព្រឹទ្ធសភា​អាមេរិក ក៏បាន​បោះឆ្នោត​យល់ព្រម​លើ​សេចក្ដីព្រាងច្បាប់​មួយ​ដែល​ហាម​មន្ត្រី​សហព័ន្ធ​ប្រើ​កម្មវិធី​កម្សាន្ត​មួយ​នេះ​ក្នុង​ឧបករណ៍​របស់​រដ្ឋ​។ ​
ថ្ងៃនេះ! ចំនួនអ្នកឆ្លងCOVID-19 កើនដល់ជាង ១៩.២លាននាក់លើពិភពលោក ក្ន...
1 ថ្ងៃមុន
អន្តរជាតិ៖ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៩,២៣៣,៨៦៧នាក់ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០នេះ ក្នុងនោះអ្នកស្លាប់មានចំនួន ៧១៦,៤៥៧នាក់ និងជាសះស្បើយឡើងវិញ ១២,៣៤៥,០៦៦នាក់។
Facebook បានបង្កើតមុខងារថ្មីឈ្មោះថា “Reels”លើ Instagram ស្រដៀងគ្ន...
1 ថ្ងៃមុន
អន្តរជាតិ៖ Facebook បានបង្កើតមុខងារថ្មីសម្រាប់បណ្ដាញសង្គម Instagram ដែលត្រូវបានមើលឃើញថា ស្រដៀងគ្នងទៅនឹងកម្មវិធី TikTok តែម្ដង ខណៈ Microsoft កំពុងចរចាទិញកម្មវិធី TikTok និងរយៈពេលនៃការចរចាត្រូវបានកំណត់ដោយលោក Donald Trump ប្រធានាធិបតី​សហរដ្ឋអាមេរិក។
ម៉ាឡេស៊ី បានបើកកិច្ចពិភាក្សាជាមួយចិន ដើម្បីត្រៀមចុះកិច្ចព្រមព្រៀង...
1 ថ្ងៃមុន
​អន្តរជាតិ៖ ម៉ាឡេស៊ី បានបើកកិច្ច​ពិភាក្សា​ជាមួយ​ចិន ដើម្បីចុះ​អនុស្សារណៈ​យោគយល់ (MOU) ក្នុងការ​ទទួល​វ៉ាក់សាំង​ប្រឆាំង​ជំងឺCOVID-19 របស់​ចិន ​នៅពេលវ៉ាក់សាំង​មាន​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​បាន​។
ហ្វីលីពីន បានក្លាយជាប្រទេសមានចំនួនអ្នកឆ្លងCOVID-19 ច្រើនបំផុតនៅត...
1 ថ្ងៃមុន
អន្តរជាតិ៖ ប្រទេសហ្វីលីពីនមានចំនួនករណីឆ្លង COVID-19 សរុបនៅក្នុង ​បានកើនឡើងដល់ ១១៩,៤៦០ករណីដែលធ្វើឲ្យប្រទេសនេះឡើងឈរលេខ១ ក្នុងចំណោមបណ្តាប្រទេសអាស៊ានទាំង១០ បន្ទាប់ពីក្រសួងសុខាភិបាលរបស់ប្រទេស បានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ៣,៥៦១ករណីបន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍នេះ ហើយក៏ជាតួលេខ ផងដែរ។
អគ្គិភ័យឆាបឆេះផ្សារមួយកន្លែង នៅប្រទេសអេមីរ៉ាតអារ៉ាប់រួម មិនមានមនុ...
2 ថ្ងៃមុន
អន្ដរជាតិ៖ ប៉ូលីសអេមីរ៉ាតអារ៉ាប់រួម បានឱ្យដឹងថា ក្នុងករណីអគ្គិភ័យឆាបឆេះនៅក្នុងផ្សារមួយកន្លែង នៅរដ្ឋ Ajman មិនមានអ្នកស្លាប់ និងរបួសឡើយ ខណៈអគ្គិភ័យនេះកំពុងស្ថិតនៅក្រោមការគ្រប់គ្រង។​ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍នេះ។​
អាម៉ូញ៉ូមនីត្រាត ជាសារធាតុគីមីមួយដែលជាដើមហេតុ ក្នុងករណីផ្ទុះដ៏ធ្ង...
2 ថ្ងៃមុន
អន្តរជាតិ៖ អាម៉ូញ៉ូមនីត្រាត (NH4NO3) គឺជាសារធាតុគីមីដែលជាទូ ទៅត្រូវបានគេ ប្រើប្រាស់ក្នុងការផលិតជី ដោយសារតែមាន ធាតុអាសូតជា សារធាតុចិញ្ចឹម ដ៏សំខាន់សម្រាប់រុក្ខជាតិ ប៉ុន្តែក៏មានការយកអាម៉ូញ៉ូមនីត្រាតមកលាយជាមួយឥន្ធនៈ ក្នុងដំណើរការផលិតគ្រាប់បែកសម្រាប់ឧស្សាហកម្មរ៉ែធ្យូងថ្មនៅក្នុងប្រទេសជាច្រើនទៀតផងដែរ។
តារាស្រីរូបស្រស់ Selana Gomez ឧបត្ថម្ភ ១០លានដុល្លារដល់ជនរងគ្រោះនៅ...
2 ថ្ងៃមុន
អន្តរជាតិ៖ Selena Gomezតារាល្បីដែលមានបេះដូងស្រស់ស្អាត បានធ្វើការឧបត្ថម្ភ (ទឹកចិត្តបន្តិចបន្តួច) $10M (10លានដុល្លារអាមេរិក) ដល់ជនរងគ្រោះដោយសារផ្ទុះឃ្លាំងស្តុកគីមីដ៏កក្រើកពិភពលោកក្នុងប្រទេសលីបង់ ។
ចំនួនអ្នកឆ្លងកូវីដ១៩ កើនដល់ជិត ១៩លាននាក់លើពិភពលោក ក្នុងនោះស្លាប់ជ...
2 ថ្ងៃមុន
អន្តរជាតិ៖ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៨,៩៥៦,៤២៣នាក់ហើយគិតត្រឹមម៉ោង ៧ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០នេះ ក្នុងនោះអ្នកស្លាប់មានចំនួន ៧១០,០៣៣នាក់ និងជាសះស្បើយឡើងវិញ ១២,១៤១,៨០៩នាក់។
ថ្ងៃនេះ! ចំនួនអ្នកឆ្លងកូវីដ១៩ កើនដល់ជាង ១៨.៧លាននាក់លើពិភពលោក ក្នុ...
2 ថ្ងៃមុន
អន្តរជាតិ៖ ជំងឺកូវីដ១៩ ដែលជំងឺរាតត្បាតដ៏កាចសាហាវមួយ បានចម្លងទៅមនុស្សសរុបចំនួន ១៨,៧២៨,៥៤៧នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ៧០៤,៨៣២នាក់បានស្លាប់បាត់បង់ជីវិត និង ១១,៩៤១,២៨៥នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។
Update៖ អ្នកស្លាប់ដោយសារការផ្ទុះនៅរដ្ឋធានីរបស់លីបង់ កើនឡើងដល់ជាង ...
3 ថ្ងៃមុន
អន្តរជាតិ៖ អ្នកស្លាប់​ដោយសារ​ការផ្ទុះ​នៅក្នុង​ទីក្រុង​បេ​រូត ដែលរដ្ឋធានីរបស់លីបង់ បាន​កើន​ឡើងដល់​ជាង ១០០​នាក់ ខណៈ​មនុស្ស​ជាច្រើន​ពាន់​នាក់​បាន​រងរបួស​ ហើយទីក្រុង​បេ​រូត​ទាំងមូល ត្រូវបាន​ប្រកាសស្ថិតក្នុងភាព​មហន្តរាយ។